ទឹក ផ្លូវដែក និងផ្លូវអាកាស ។ ផ្លូវគមនាគន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង ។
១. ប្រព័ន្ធផ្លូវថ្នល់
យោងទៅតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោក
សំខាន់ៗដូចខាងក្រោម៖
- ផ្លូវជាតិលេខ១ ៖ ចេញពី ភ្នំពេញ ទៅបាវិត កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧ គ.ម ។
- ផ្លូវជាតិលេខ២ ៖ ចេញពី ភ្នំពេញ ទៅ ភ្នំដិន កាត់តាមក្រុងតាខ្មៅ និងខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។
- ផ្លូវជាតិលេខ៣ ៖ ចេញពី ភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាមខេត្ត កំពតមានប្រវែង ២៦០ គ.ម ។ផ្លូវជាតិលេខ៤ ៖ ចេញពី ភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្ត កំពង់ ស្ពឺ មានប្រវែង ២៣២ គ.ម ។
- ផ្លូវជាតិលេខ៥ ៖ ចេញពី ភ្នំពេញ ទៅ អូជ្រៅ កាត់តាម ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។
- ផ្លូវជាតិលេខ៦ ៖ ចេញពីព្រែកក្តាម ទៅខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ សៀមរាប មានប្រវែង ៣៨៦ គ.ម ។
- ផ្លូវជាតិលេខ៧ ៖ ចេញពី ស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាមស្នួល មានប្រវែង ៥៤៣ គ.ម ។ ផ្លូវជាតិមានប្រវែង ៣.៦៧៥ គ.ម ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុកនានា ក្នុងខេត្ត ។ ផ្លូវខេត្ត កសាងឡើង និងជួសជុលដោយថវិកាខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទ ទៅតាមផ្លូវជាតិមានចំនួន ៤.០២៧ កន្លែង ។
មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។
ប្រវែងផ្លូវដែក សរុប ៦៤៥ គ.ម និងទទ្ទឹង១ ម៉ែត្រ និងមានស្ពានគ្រប់ប្រភេទ ៩៩០ ។ ប្រព័ន្ធ ផ្លូវដែកមាន ៖
- ភ្នំពេញ-ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាងឆ្នាំ ១៩២៧ ។
- ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងឆ្នាំ ១៩៥៨ ។
ប្រទេសកម្ពុជាយើងមានអាកាសយានដ្ឋានអន្តរជាតិពីរ គឺអាកាសយានដ្ឋានភ្នំពេញ អាចទទួល យន្តហោះ គ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានសៀមរាប ដែលមាន សកម្មភាព ខ្លាំងក្លាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាសាទ អង្គរ និងប្រាសាទ ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិង កែលំអរដោយ ក្រុមហ៊នុ វិនិយោគបរទេសមកពី ប្រទសបារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយានដ្ឋាន ក្នុងស្រុកចំនួន៦ កន្លែងទៀត គឺ នៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ។
4. ប្រព័ន្ធផ្លូវទឹក
ដោយស្ថានភាពភូមិសាស្ត្រមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសំបូរ ផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ ៖
- ប្រព័ន្ធទនេ្លមេគង្គ
ប្រព័ន្ធទន្លេមេគង្គរួមមានទន្លេមេគង្គលើ និងមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និងទន្លេបាសាក់មានប្រវែង ១០០ គ.ម និងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបទីបេលើរយៈកំពស់ ៥.០០០ ម មានប្រវែង ៤.២០០ គ.ម មានអាងទន្លេប្រមាណ ៨០០.០០០ គ.ម២ ហូរកាត់ ប្រទេសឡាវ ភូមា ថៃ កម្ពុជា និងវៀតណាម ។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០ គ.ម ចាប់ពីក្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ប្រំប្រទល់វៀតណាម កាត់តាម ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងព្រៃវែង ។
- របបទឹក ៖ របបទឹកទាក់ទងទៅនឹងអាកាសធាតុមូសុង ។ រដូវទឹកភ្លៀងឡើងចាប់ពីខែ មិថុនា ទៅខែតុលា ។ ធារទឹកនៅរដូវវស្សា ៣៤.០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹកនៅរដូវប្រាំង ។ នៅរដូវទឹកស្រក ចាប់ពីខែ វិច្ឆកាទៅខែ ឧសភា ស្របទៅ នឹងទឹកកកនៅតំបន់ទីបេ ឈប់រលាយ និងមូសុងវស្សាឈប់បក់ ។
- ដៃទន្លេមេគង្គ ៖ ដៃខាងស្តាំគឺទន្លេពៅស្ថិតនៅស្តាំដៃតាមព្រំដែនឡាវ ។ដៃទន្លេមេគង្គខាង ឆ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០ គ.ម) ។
- ប្រព័ន្ធទន្លេសាប
- បឹងធំ ៖ មានបណ្តាយ ៧៥ គ.ម ទទឹង ៣២ គ.ម ។បឹងតូច ៖ មានបណ្តាយ ៣៥ គ.ម ទទឹង ២៨ គ.ម ។
- វាលភក់ ៖ ចាប់ពីឆ្នុកទ្រូទៅកំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់ ។
- របបទឹក ៖ នៅរដូវទឹកឡើងចាប់ពីខែមិថុនា ទៅខែតុលា ទឹកហូរចូលបឹងទន្លេសាបតាម ទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ ម ចំណែកផ្ទៃទឹករីកដល់ ១០. ០០០ គ.ម២ ។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆកាទៅខែឧសភាជំរៅទឹកបឹងទន្លេសាបជាអប្ប បរមាពី ០.៨ ទៅ២ម ទឹកហូរចេញពីបឹងទន្លេសាបតាមទិសកំពង់ឆ្នាំង-ភ្នំពេញ ។ ទឹកមាន ផ្ទៃក្រឡា ៣.០០០ ម២ ។ បាតុភូតចំលែកនេះ គឺ ហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់ នៃទន្លេមេគង្គមាននីវូខ្ពស់ជាងទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមានរយៈកំពស់ ទាបជាងដងទន្លេមេគង្គ ។
- ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន សឹ្ទងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន ។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ សឹ្ទងមោង (ដូនទ្រី) ស្ទឹងស្វាយដូនតាកែវ ស្ទឹងពោធិសាត់ ស្ទឹងបូរិបូរ ។
- ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង ស្ទឹងស្លាប ។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ (ឧត្តិង្គ) ។
- ប្រព័ន្ធនៅតាមឈូងសមុទ្រ
ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញចាក់ទៅក្នុងឈូងសមុទ្រ ដែលមាន របបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និងបង្កើតឲ្យមានទឹកជំនន់រយៈ លខ្លីនៅរដូវវស្សា ។ របបទឹកមានទំនាក់ទំនងទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះ មានស្ទឹងខ្លះរីងស្ងួត នៅរដូវប្រាំ ។ ផ្លូវទឹកសំខាន់ៗនៅតំបន់ខ្លះ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអាវែង ព្រែកតាគី ប្រែកជីផាត ព្រែកកំពង់សោម ស្ទឹងកំពត និងស្ទឹងទូកមាស ។
- កំពង់ផែ
កំពង់ផែភ្នំពេញ រួមមានផែថ្មមានប្រវែង ១៨៤ ម៉ែត្រ និងផែបណ្តែតទឹកមានប្រវែង១៩៦ ម៉ែត្រ ។ ជំរៅទឹកនៅរដូវវស្សា ៥.៨ ម៉ែត្រ និងរដូវប្រាំង ៤.២ ម៉ែត្រ ។
កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.ម ពីភ្នំពេញ តាមផ្លូវជាតិលេខ៤ និង ២៦៣ គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង ។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០ ។ កំពង់ផែនេះមានបណ្តោយ ៣៥០ ម៉ែត្រ ទទឹង ២៨ មែត្រ ។
No comments:
Post a Comment